ឯកសារផ្សេងៗដែលទាក់ទងជាមួយការងារ វិស្វករការដ្ឋាន |Documents Which Relate to Site Engineer's Job [1]

ឯកសារមួយចំនួន ដែលវិស្វករបច្ចេកទេសការដ្ឋានម្នាក់ត្រូវស្វែងយល់ និង ចេះដឹងអាចមានសមត្ថភាពអានមានដូចតទៅ៖

១-ប្លង់ស្ថាបត្យកម្ម Architectural Drawing: គំនូរប្លង់របស់ស្ថាបត្យករ ជាគំនូរបច្ចេកទេសនៃរចនាបទ ក្បាច់ក្បូរ របស់គម្រោងសាងសង់អគារ ផ្លូវថ្នល់ ឬ ប្រពន្ធ័ធារាសាស្រ្ត។ គំនូរប្លង់ស្ថាបត្យកម្ម ត្រូវបានប្រើប្រាស់ជាជំហានដំបូងនៃការចរចារម៉ូតសំណង់ជាមួយអតិថិជនជាភាគីម្ចាស់គម្រោង ដើម្បីបញ្ចុុះបញ្ចូល និង ពន្យល់បង្ហាញពួកគេអោយយល់ស្រប និង ចុះកិច្ចសន្យាសាងសង់។  

ក្រោយពេលចុះកិច្ចសន្យា និង ហត្ថលេខាយល់ព្រមពីភាគីម្ចាស់គម្រោងរួចហើយ គំនូរប្លង់ស្ថាបត្យកម្មនឹងក្លាយទៅជាឯកសារស្របច្បាប់ ហើយត្រូវបានតម្កល់ទុកនៅជាមួយភាគីសងខាង និង មួយច្បាប់ទៀតយកមកប្រើប្រាស់នៅក្នុងកិច្ចការងារសាងសង់។

 ក្រោយពេលដែលបានទទួលការឯកភាពចុះកិច្ចសន្យាសាងសង់រួចហើយ ក្រុមហ៊ុនសាងសង់នឹងត្រូវទាក់ទងទៅក្រុមវិស្វករគណនាគ្រឿងបង្គុំ Structural Engineer ដើម្បីយកប្លង់មកធ្វើការសិក្សាស្រាវជ្រាវវាស់វែង និង ធ្វើការគណនាទៅតាមរូបរាង និង ទំហំអគារ ឬ សំណង់ទាំងនោះ។ 

ប្រសិនបើក្នុងករណីដែលគំនូរប្លង់ស្ថាបត្យកម្ម មិនត្រូវបានស្ថិតនៅក្នុងដែនកំណត់នៃ កូដ ស្តង់ដាសុវត្ថិភាពគ្រឿងបង្គុំទេ វិស្វករគណនាគ្រឿងបង្គុំ នឹងត្រូវមានការងារធ្វើរួមគ្នា និង ពិភាក្សាគ្នាម្តងទៀត ហើយសម្រេចនិងស្នើរសុំឯកភាព និង យល់ស្របពីភាគីម្ចាស់គម្រោង។ ប្រសិនបើមិនចង់អោយខាតពេលវេលាច្រើនទេ មុននឹងឆ្លងទៅដល់ភាគីម្ចាស់គម្រោង ក្រុមស្ថាបត្យករគូសគំនូរប្លង់ ត្រូវដឹងខ្លះៗពីវិធីសិក្សានិងគណនាគ្រឿងបង្គុំ ឬ ធ្វើការទំនាក់ទំនងគ្នាជាមួយវិស្វករគណនាប្លង់ជាមុនសិន ទើបយើងនឹងមិនមានភាពស្មុគស្មាញកើតឡើង។ យ៉ាងណាក៏ដោយវាក៏អាស្រ័យទៅលើប្រភេទ និង ទំហំរបស់គម្រោងសាងសង់ផងដែរ។

២-ប្លង់គ្រឿងបង្គុំ Structural Drawing: ប្រភេទនៃគំនូរប្លង់វិស្វកម្មមួយ ដែលជាផែនការ ការកំណត់ ឬ របៀបដែលសំណង់អគារ ឬ រចនាសម្ពន្ធ័ផ្សេងៗត្រូវបានសាងសង់ឡើង ដោយគោរពទៅតាម កូដស្តង់ដា នៃប្រទេសណាមួយដែលមនុស្សទូទាំងពិភពលោកឯកភាពគ្នាក្នុងការយកមកប្រើប្រាស់ និងគោរពតាម។ 

នៅក្នុងគំនូរប្លង់គ្រឿងបង្គុំ រួមមានបញ្ចូលទាំង ប្លង់លំអិតសសៃដែក ប្លង់ពុះ និង ប្លង់ណែនាំពីការងារចងសសៃដែក និងចាក់បេតុងទៅតាមទំហំខ្នាតត្រឹមត្រូវជាក់លាក់។ វិស្វករការដ្ឋាន ត្រូវមានតួនាទីពិនិត្យមើលជានិច្ចទៅលើកិច្ចការងារសាងសង់ ដោយគោរពដាច់ខាតទៅតាមប្លង់ដែលបានចេញអោយប្រើប្រាស់ ដែលមានចុះហត្ថលេខាឯកភាពពីក្រុមវិស្វករបច្ចេកទេសជាច្រើននាក់ ដើម្បីធានាអោយបាននូវសុវត្ថិភាពរបស់សំណង់។

ទោះបីជាវាហាក់បីដូចជា ពិបាកក្នុងការអានបន្តិចសម្រាប់វិស្វករការដ្ឋាន ដែលតម្រូវអោយគាត់ចំណាយពេលបន្តិចជាមួយពួកវា ព្រោះជាតួនាទីសម្ខាន់របស់ពួកគេ។ 

សម្រាប់តួនាទីជាវិស្វករការដ្ឋាន ត្រឹមអានគំនូរប្លង់ ខ្លះនាំគ្នានិយាយថាវាពិបាកណាស់ ប៉ុន្តែនៅមានអ្នកលំបាកនិងមានទំនួលខុសត្រូវខ្ពស់ជាងយើងជាច្រើននាក់ទៀត ដែលមានដូចជាវិស្វករគណនាហើយចេញប្លង់ដោយផ្ទាល់ ដើម្បីដាក់អោយប្រើប្រាស់នៅក្នុងការងារសាងសង់ជាដើម។ ទម្រាំបានប្លង់លំអិត នីមួយៗទាមទារអោយពួកគាត់ធ្វើការពិនិត្យយ៉ាងខ្ជាប់ខ្ជួន និង ដោយមានទំនួលខុសត្រូវខ្ពស់បំផុត ដោយសារសុវត្ថិភាពគ្រឿងបង្គុំនៃសំណង់ទាំងអស់ដែលនឹងត្រូវសាងសង់ត្រូវបានពឹងអាស្រ័យទៅលើពួកគាត់។

៣-ប្លង់ប្រពន្ធឹទឹកភ្លើង និង ប្រពន្ធ័អគ្គីភ័យ M&E Drawing: 
សម្រាប់មុខវិជ្ជាវិស្វកម្មសំណង់ស៊ីវិល ក៏តម្រូវអោយនិស្សិតត្រូវតែសិក្សាស្វែងយល់ពីប្រពន្ធ័ដំណើរការចរន្តទឹកភ្លើងដែលមានរត់នៅក្នុងសំណង់អគារ និងការគណនារកទំហំមុខកាត់ទុយោ ឬ ខ្សែភ្លើងជាដើម។ 

ទាំងអស់នេះជួយអោយយើង ក្លាយជាវិស្វករដ៏ឆ្នើម ដែលនឹងយល់ពីប្រព័ន្ធទឹកភ្លើង និង ដំណើរប្រព្រឹត្តទៅរបស់ការងារទាំងនេះ ជាការល្អបំផុតក្នុងការអនុវត្តការងារដើម្បីអោយមានភាពស៊ីសង្វាក់គ្នាយ៉ាងរលូនរវាង ការងារគ្រឿងបង្គុំ ទឹកភ្លើង និង  ការងារដឺគ័រ​ (Decor) ដែលចាំបាច់ទាមទារអោយក្រុមការងារទាំងអស់ធ្វើការងារសហការគ្នាអោយបានជាប់ជានិច្ចរហូតដល់ការងារសាងសង់ត្រូវបានបញ្ចប់ទាំងស្រ៊ុង។ 
ចុចទីនេះ ដើម្បីបន្តមើលឯកសារផ្សេងៗទៀត...

ពីក្រុមការងារ AskMe-CivilEngineer សូមជូនពរលោកអ្នកសម្រេចបានជោគជ័យនូវគ្រប់កិច្ចការទាំងអស់!
🔽បន្តប្រធានបទផ្សេងទៀត

Popular posts from this blog

ការប្រមូលបន្ទុក |Gathering Loads

វិស្វករការដ្ឋាន |Site Engineer-Building