ដំណោះស្រាយ លំហាត់គណនា [ការប្រមូលបន្ទុក]​ |ឧទាហរណ៍ ០១

*ចំណាំ៖ នេះជាករណីនៃការគណនាបន្ទុកដែលមានអំពើមកលើអគារប្រភេទជាផ្ទះរស់នៅ

ជំហានដំបូង យើងត្រូវយកប្លង់បាតនៃផ្ទះរបស់យើងមកប្រើ ដើម្បីអាចអោយយើងយកប្រវែងខ្នាតរបស់វាមកគណនាដូចតទៅ៖ 


ក.បន្ទុកដែលមានអំពើមកលើកម្រាលខណ្ឌ

បន្ទូកថេរ[Dead Loads]
  1. ការ៉ូបាត[Ceramic Floor Tile] (កម្រាស់ ១សម)
    0.01m x 22kN/m = 0.22kN/m2
  2. បាយអរការ៉ូ[Tile laying Mortar] (កម្រាស់ ៤សម)
    0.04m x 22kN/m 0.88kN/
    m2
  3. បេតុងអាមេ[Reinforced Concrete] (កម្រាស់ ១២សម)
    0.12m x 25kN/m = 3.00kN/
    m2
  4. បាយអរបូកបាតកម្រាលខណ្ឌ[Plastering Mortar] (កម្រាស់ ២សម) [ករណីយើងមិនចាប់ពិដាន]
    0.02m x 20kN/m = 0.40kN/
    m2
  5. ពិដាន[Ceiling] (កម្រាស់ ២សម) [ករណីយើងចាប់ពិដាន]
    0.02m x 20kN/m = 0.40kN/
    m2
  6. ជព្ជាំងខណ្ឌបន្ទប់[Partition]
    1.00kN/
    m2
  7. សម្ភារៈទឹកភ្លើង[M&E]
    0.20kN/m2

បន្ទូកអថេរ[Live Load] [ករណីកម្រាលខណ្ឌបម្រើបម្រាស់ជាផ្ទះរស់នៅ] 
1.9kN/m2

ដូចនេះ យើងទទួលបានតារាង បន្ទុកទាំងអស់ដែលមានអំពើមកលើកម្រាលខណ្ឌ S គិតបញ្ចូលទាំងមេគុណសុវត្ថិភាព ដូចខាងក្រោម៖
LOAD TYPE NAME OF MATERIAL LOADING kN/m^2
បន្ទុកថេរ DEAD LOADS (DL) ការ៉ូបាត[Ceramic Floor Tile] 0.22
បាយអរការ៉ូ[Tile laying Mortar] 0.88
បេតុងអាមេ[Reinforced Concrete] 3.00
បាយអរបូកបាតកម្រាលខណ្ឌ[Plastering Mortar] 0.40
ពិដាន[Ceiling] 0.40
ជព្ជាំងខណ្ឌបន្ទប់[Partition] 1.00
សម្ភារៈទឹកភ្លើង[M&E] 0.20
បន្ទុកអថេរ LIVE LOAD (LL) - 1.9
បន្ទុកសរុប Wu 1.2DL + 1.6LL 10.36

ខ.បន្ទុកដែលមានអំពើមកលើធ្នឹម

ក្នុងការគណនាធ្នឹម ជំហានដំបូង យើងមកនាំគ្នាស្គាល់ពីប្រភេទកម្រាលខណ្ឌសិន ថាតើវាជាប្រភេទ កម្រាលខណ្ឌធ្វើការ១ទិស [One-way Slab]  ឬ ២ទិស [Two-way Slab] ដោយគោរពទៅតាមលក្ខខណ្ឌ័ដូចខាងក្រោម៖
  1. La តាងអោយប្រវែងជ្រុងខ្លីរបស់កម្រាលខណ្ឌ [Length of the Shorter Side]
  2. Lb តាងអោយប្រវែងជ្រុងវែងរបស់កម្រាលខណ្ឌ[Length of the Longer Side]
លក្ខខណ្ឌ័មានដូចតទៅ៖
La/Lb < 0.5 នោះកម្រាលខណ្ឌនោះជាប្រភេទ One-way Slab
La/Lb ≥ 0.5 នោះកម្រាលខណ្ឌនោះជាប្រភេទ Two-way Slab [ភាគច្រើនបំផុតដែលយើងជួបប្រទះ]

នៅក្នុងនេះកម្រាលខណ្ឌរបស់យើងជាប្រភេទ Two-way Slab ដូច្នេះហើយ យើងនាំគ្នាប្រមូលបន្ទុកមានអំពើលើ៖
  1. ធ្នឹម B1 (200x450) រងបន្ទុកពីកម្រាលខណ្ឌ S តាមទិស វែង
  2. ធ្នឹម B2 (200x300) រងបន្ទុកពីកម្រាលខណ្ឌ S តាមទិស ខ្លី

ខ.១-ធ្នឹម B1 (200x450)
-បន្ទុកធ្នឹម ផ្ទាល់ខ្លួន [Self-weight] 
L1=6m [ប្រវែងធ្នឹម] 
(h - t) x b x 25kN/m3           
|h=450mm [កំពស់ធ្នឹម] 
|t=120mm [កម្រាស់កម្រាលខណ្ឌ] 
|b=200mm [ប្រវែងបាតធ្នឹម]
ជំនួសតាមរូបមន្ត៖ (0.45m - 0.12m) x 0.2m x 25 kN/m3  = 1.65kN/m

-បន្ទុកជញ្ជាំងឥដ្ឋ១០ [Brick Wall weight 10Cm] 
(H - h) x 2.00kN/m2             
|H=4.00m [កំពស់ជាន់ដែលត្រូវរៀបឥដ្ឋ] 
|h=450mm [កំពស់ធ្នឹម] 
ជំនួសតាមរូបមន្ត៖ (4.00m - 0.45m) x 2 kN/m2 = 7.10kN/m

-បន្ទុកកម្រាលខណ្ឌ [Slab weight] ៈនៅក្នុងករណីកម្រាលខណ្ឌរបស់យើងជាប្រភេទ Two-way Slab ចឹងវាតម្រូវអោយយើងចេះបំលែងបន្ទុកកម្រាលខណ្ឌដែលមានរាងជា ចតុកោណព្នាយ នោះទៅជា ចតុកោណកែង។ ហើយប្រសិនបើកម្រាលខណ្ឌរបស់យើងជាប្រភេទ One-way Slab នោះមិនចាំបាច់រំខានយើងធ្វើការបំលែងទេ។ យើងត្រូវអនុវត្តនូវរូបមន្តខាងក្រោមនេះ៖
ចំពោះ Dead Loads
DL.slab x Ha/2 x 2.K             [K=1 - 2.α2 + α3 ; α = (La/2)/L1] ⇒ K=0.815
|DL.slab=6.1kN/m[បន្ទុកអថេរសរុបរបស់កម្រាលខណ្ឌ 
|Ha=2.00m [កំពស់របស់ចតុកោណព្នាយ]   
|K [មេគុណបំលែង] 
ជំនួសតាមរូបមន្ត៖ 6.1kN/m2 x (2m / 2) x 2 x 0.815  = 9.94kN/m 
[ឬ 9.94kN/m x 2  =19.88kN/m ករណីធ្នឹមរងបន្ទុកសងខាង  ហើយជាទូទៅយើងយកតម្លៃបន្ទុកធំមកប្រើដើម្បីសុវត្ថិភាព]
ចំពោះ Live Load
LL.slab x Ha/2 x 2.K             [K=1 - 2.α2 + α3 ; α = (La/2)/L1] ⇒ K=0.815
|DL.slab=6.1kN/m[បន្ទុកអថេរសរុបរបស់កម្រាលខណ្ឌ 
|Ha=2.00m [កំពស់របស់ចតុកោណព្នាយ]   
|K [មេគុណបំលែង] 
ជំនួសតាមរូបមន្ត៖ 1.9kN/mx (2m / 2) x 2 x 0.815  = 3.09kN/m 
[ឬ 3.09kN/m x 2  =6.19kN/m ករណីធ្នឹមរងបន្ទុកសងខាង  ហើយជាទូទៅយើងយកតម្លៃបន្ទុកធំមកប្រើដើម្បីសុវត្ថិភាព]

ដូចនេះ យើងទទួលបានតារាង បន្ទុកទាំងអស់ដែលមានអំពើមកលើធ្នឹម B1 ដូចខាងក្រោម៖
LOAD TYPE NAME OF MATERIAL LOADING kN/m
បន្ទុកថេរ DEAD LOADS (DL) បន្ទុកធ្នឹម ផ្ទាល់ខ្លួន[Self-weight] 1.65
បន្ទុកជញ្ជាំងឥដ្ឋ១០[Brick Wall weight 10Cm] 7.10
បន្ទុកកម្រាលខណ្ឌ[Slab weight] 19.88
បន្ទុកអថេរ LIVE LOAD (LL) - 6.19
បន្ទុកសរុប Wu 1.2DL + 1.6LL 44.26

ខ.២-ធ្នឹម B2 (200x300)
-បន្ទុកធ្នឹម ផ្ទាល់ខ្លួន [Self-weight] 
L2=4m [ប្រវែងធ្នឹម] 
(h - t) x b x 25kN/m3           
|h=300mm [កំពស់ធ្នឹម] 
|t=120mm [កម្រាស់កម្រាលខណ្ឌ] 
|b=200mm [ប្រវែងបាតធ្នឹម]
ជំនួសតាមរូបមន្ត៖ (0.30m - 0.12m) x 0.2m x 25 kN/m3  = 0.90kN/m

-បន្ទុកជញ្ជាំងឥដ្ឋ១០ [Brick Wall weight 10Cm] 
(H - h) x 2.00kN/m2             
|H=4.00m [កំពស់ជាន់ដែលត្រូវរៀបឥដ្ឋ] 
|h=450mm [កំពស់ធ្នឹម] 
ជំនួសតាមរូបមន្ត៖ (4.00m - 0.30m) x 2 kN/m2 = 7.40kN/m

-បន្ទុកកម្រាលខណ្ឌ [Slab weight] ៈនៅក្នុងករណីកម្រាលខណ្ឌរបស់យើងជាប្រភេទ Two-way Slab ចឹងវាតម្រូវអោយយើងចេះបំលែងបន្ទុកកម្រាលខណ្ឌដែលមានរាងជា ចតុកោណព្នាយ នោះទៅជា ចតុកោណកែង។ ហើយប្រសិនបើកម្រាលខណ្ឌរបស់យើងជាប្រភេទ One-way Slab នោះមិនចាំបាច់រំខានយើងធ្វើការបំលែងទេ។ យើងត្រូវអនុវត្តនូវរូបមន្តខាងក្រោមនេះ៖
ចំពោះ Dead Loads
DL.slab x Ha/2 x 2.K             [K=1 - 2.α2 + α3 ; α = (La/2)/L2] ⇒ K=0.625
|DL.slab=6.1kN/m[បន្ទុកអថេរសរុបរបស់កម្រាលខណ្ឌ 
|Ha=2.00m [កំពស់របស់ចតុកោណព្នាយ]   
|K [មេគុណបំលែង] 
ជំនួសតាមរូបមន្ត៖ 6.1kN/mx (2m / 2) x 2 x 0.625  = 7.625kN/m 
[ឬ 7.625kN/m x 2  =15.25kN/m ករណីធ្នឹមរងបន្ទុកសងខាង  ហើយជាទូទៅយើងយកតម្លៃបន្ទុកធំមកប្រើដើម្បីសុវត្ថិភាព]
ចំពោះ Live Load
LL.slab x Ha/2 x 2.K             [K=1 - 2.α2 + α3 ; α = (La/2)/L2] ⇒ K=0.625
|DL.slab=6.1kN/m[បន្ទុកអថេរសរុបរបស់កម្រាលខណ្ឌ 
|Ha=2.00m [កំពស់របស់ចតុកោណព្នាយ]   
|K [មេគុណបំលែង] 
ជំនួសតាមរូបមន្ត៖ 1.9kN/mx (2m / 2) x 2 x 0.625  = 2.37kN/m 
[ឬ 2.37kN/m x 2  =4.75kN/m ករណីធ្នឹមរងបន្ទុកសងខាង  ហើយជាទូទៅយើងយកតម្លៃបន្ទុកធំមកប្រើដើម្បីសុវត្ថិភាព]

ដូចនេះ យើងទទួលបានតារាង បន្ទុកទាំងអស់ដែលមានអំពើមកលើធ្នឹម B2 ដូចខាងក្រោម៖
LOAD TYPE NAME OF MATERIAL LOADING kN/m
បន្ទុកថេរ DEAD LOADS (DL) បន្ទុកធ្នឹម ផ្ទាល់ខ្លួន[Self-weight] 0.90
បន្ទុកជញ្ជាំងឥដ្ឋ១០[Brick Wall weight 10Cm] 7.40
បន្ទុកកម្រាលខណ្ឌ[Slab weight] 15.25
បន្ទុកអថេរ LIVE LOAD (LL) - 4.75
បន្ទុកសរុប Wu 1.2DL + 1.6LL 35.86

គ.បន្ទុកដែលមានអំពើមកលើសសរ

ក្នុងលក្ខខណ្ឌ័នេះ យើងនាំគ្នាមកគណនាតែសសរកណ្តាលបានហើយ ព្រោះវារងបន្ទុកធំជាងគេ៖

បន្ទុកដែលយើងត្រូវប្រមូលមានដូចតទៅ៖
-បន្ទុកសសរ ផ្ទាល់ខ្លួន [Self-weight] 
H=4.00m [កំពស់ជាន់ដែលត្រូវរៀបឥដ្ឋ] 
(H - t) x b x h x 25kN/m3  
|t=120mm [កម្រាស់កម្រាលខណ្ឌ] 
|b=200mm [ប្រវែងជ្រុងនៃមុខកាត់សសរ]
|h=200mm [ប្រវែងជ្រុងនៃមុខកាត់សសរ]
ជំនួសតាមរូបមន្ត៖ (4.00m - 0.12m) x 0.2m x 0.2m x 25 kN/m3  = 3.88kN/m

-បន្ទុកផ្ទេរពីកម្រាលខណ្ឌ [Loads transfered from Slab]
DL.slab x X x Y
|X=4m [ប្រវែងជ្រុងខ្លីនៃផ្ទៃរងបន្ទុក] 
|Y=6m [ប្រវែងជ្រុងវែងនៃផ្ទៃរងបន្ទុក]
ជំនួសតាមរូបមន្ត៖ 6.1kN/m2  x 4m x 6m 146.40kN/m

-បន្ទុកជញ្ជាំងផ្ទេរមកលើធ្នឹម B1 [Loads transfered from Brick wall 10 to B1]
(L-b) x (H-h1) x 2kN/m2 
|L=6m [ប្រវែងធ្នឹមB1តាមបណ្តោយជ្រុងវែងនៃផ្ទៃរងបន្ទុក] 
|b=200mm [ប្រវែងជ្រុងនៃមុខកាត់សសរ]
|H=4m [កំពស់ជាន់ដែលត្រូវរៀបឥដ្ឋ] 
|h1=450mm [កំពស់ធ្នឹម B1] 
ជំនួសតាមរូបមន្ត៖ (6m - 0.2m) x (4m - 0.45m) x 2kN/m241.18kN/m

-បន្ទុកជញ្ជាំងផ្ទេរមកលើធ្នឹម B2 [Loads transfered from Brick wall 10 to B2]
(L-b) x (H-h2) x 2kN/m2 
|L=4m [ប្រវែងធ្នឹមB2តាមបណ្តោយជ្រុងខ្លីនៃផ្ទៃរងបន្ទុក] 
|b=200mm [ប្រវែងជ្រុងនៃមុខកាត់សសរ]
|H=4m [កំពស់ជាន់ដែលត្រូវរៀបឥដ្ឋ] 
|h2=300mm [កំពស់ធ្នឹម B1] 
ជំនួសតាមរូបមន្ត៖ (4m - 0.2m) x (4m - 0.30m) x 2kN/m228.12kN/m

-បន្ទុកធ្នឹម B1 [Loads transfered from B1 itself]
(L-b) x b1 x (h1-t) x 25kN/m3 
|L=6m [ប្រវែងធ្នឹមB1តាមបណ្តោយជ្រុងវែងនៃផ្ទៃរងបន្ទុក] 
|b=200mm [ប្រវែងជ្រុងនៃមុខកាត់សសរ]
|b1=200mm [ប្រវែងបាតធ្នឹមB1]
|h1=450mm [កំពស់ធ្នឹម] 
|t=120mm [កម្រាស់កម្រាលខណ្ឌ] 
ជំនួសតាមរូបមន្ត៖ (6m - 0.2m) x 0.2m x (0.45m - 0.12m) x 25kN/m39.57kN/m

-បន្ទុកធ្នឹម B2 [Loads transfered from B2 itself]
(L-b) x b2 x (h2-t) x 25kN/m3 
|L=6m [ប្រវែងធ្នឹមB1តាមបណ្តោយជ្រុងវែងនៃផ្ទៃរងបន្ទុក] 
|b=200mm [ប្រវែងជ្រុងនៃមុខកាត់សសរ]
|b2=200mm [ប្រវែងបាតធ្នឹមB1]
|h2=300mm [កំពស់ធ្នឹម] 
|t=120mm [កម្រាស់កម្រាលខណ្ឌ] 
ជំនួសតាមរូបមន្ត៖ (4m - 0.2m) x 0.2m x (0.30m - 0.12m) x 25kN/m33.42kN/m

-បន្ទុកអថេរមានអំពើផ្គួបមកលើសសរ [Dead Load]
X x Y x 1.9kN/m2 
|X=4m [ប្រវែងជ្រុងខ្លីនៃផ្ទៃរងបន្ទុក] 
|Y=6m [ប្រវែងជ្រុងវែងនៃផ្ទៃរងបន្ទុក]
ជំនួសតាមរូបមន្ត៖ 4m x 6m x 1.9kN/m245.6kN/m

ដូចនេះ យើងទទួលបានតារាង បន្ទុកទាំងអស់ដែលមានអំពើមកលើធ្នឹម B2 ដូចខាងក្រោម៖
LOAD TYPE NAME OF MATERIAL LOADING kN
បន្ទុកថេរ DEAD LOADS (DL) បន្ទុកសសរ ផ្ទាល់ខ្លួន[Self-weight] 3.88
បន្ទុកផ្ទេរពីកម្រាលខណ្ឌ [Loads transfered from Slab] 146.40
បន្ទុកជញ្ជាំងផ្ទេរមកលើធ្នឹម B1 [Loads transfered from Brick wall 10 to B1] 41.18
បន្ទុកជញ្ជាំងផ្ទេរមកលើធ្នឹម B2 [Loads transfered from Brick wall 10 to B2] 28.12
បន្ទុកធ្នឹម B1 [Loads transfered from B1 itself] 9.57
បន្ទុកធ្នឹម B2 [Loads transfered from B2 itself] 3.42
បន្ទុកអថេរ LIVE LOAD (LL) - 45.6
បន្ទុកសរុប Wu 1.2DL + 1.6LL 352.044

ពីក្រុមការងារ AskMe-CivilEngineer សូមជូនពរលោកអ្នកសម្រេចបានជោគជ័យនូវគ្រប់កិច្ចការទាំងអស់!
🔽បន្តប្រធានបទផ្សេងទៀត

Popular posts from this blog

ការប្រមូលបន្ទុក |Gathering Loads

វិស្វករការដ្ឋាន |Site Engineer-Building