" បន្ទុក " គឺជាកម្លាំងទាំងឡាយណាដែលអនុវត្តមកលើរចនាសម្ពន្ធ័ដែលផ្តល់នូវសមាមាត្រមុខកាត់របស់វា [Reinforced Concrete DESIGN, Translated by Lecture Teng Chhay ] ។ ក. ចំណាត់ថ្នាក់របស់បន្ទុក បន្ទុកនៅក្នុងការគណនាគ្រឿងបង្គុំត្រូវបានបែងចែកជា ២ ដូចខាងក្រោម៖ បន្ទុកថេរ [Dead Load] រួមមាន ទម្ងន់ផ្ទាល់ខ្លួនរបស់រចនាសម្ពន័្ធ និង ទម្ងន់សម្ភារៈផ្សេងៗដែលត្រូវបានសាងសង់ជាប់ជាមួយនឹងគ្រឿងបង្គុំ មានដូចជា ការ៉ូ ពិដាន ជញ្ជាំង ដំបូលក្បឿង ឬ សង្គ័សី ។ល។ បន្ទុកអថេរ [Live Load] ជាប្រភេទបន្ទុកទាំងឡាយណាដែល ចល័ត ឬ រញ្ជួយ មិននៅមួយកន្លែង មានដូចជា ព្រិល កម្លាំងផ្គួបដែលបានមកពីខ្យល់ និង បម្រែបម្រួលអាកាសធាតុ មនុស្ស គ្រឿងសង្ហារឹម ទូទឹកកក ម៉ាស៊ីនបោកគក់ ។ល។ ➣បម្រែបម្រួលបន្ទុកព្រិលពីចន្លោះ 0.5kN/m 2 - 2kN/m 2 អាស្រ័យទៅលើ អាកាសធាតុតាមតំបន់ ➣បម្រែបម្រួលបន្ទុកខ្យល់ពីចន្លោះ 0.75kN/m 2 - 1.5kN/m 2 អាស្រ័យទៅនឹង ល្បឿនរបស់ខ្យល់។ ហើយសម្ពាធខ្យល់ នៃគ្រឿងបង្គុំ តាងដោយ F ត្រូវបានគណនាតាមរូបមន្តដូចតទៅ៖ F = 0.00064.C s...