ការប្រមូលបន្ទុក |Gathering Loads

"បន្ទុក" គឺជាកម្លាំងទាំងឡាយណាដែលអនុវត្តមកលើរចនាសម្ពន្ធ័ដែលផ្តល់នូវសមាមាត្រមុខកាត់របស់វា [Reinforced Concrete DESIGN, Translated by Lecture Teng Chhay]

ក. ចំណាត់ថ្នាក់របស់បន្ទុក
បន្ទុកនៅក្នុងការគណនាគ្រឿងបង្គុំត្រូវបានបែងចែកជា ២ ដូចខាងក្រោម៖
បន្ទុកថេរ [Dead Load] រួមមាន ទម្ងន់ផ្ទាល់ខ្លួនរបស់រចនាសម្ពន័្ធ និង ទម្ងន់សម្ភារៈផ្សេងៗដែលត្រូវបានសាងសង់ជាប់ជាមួយនឹងគ្រឿងបង្គុំ មានដូចជា ការ៉ូ ពិដាន ជញ្ជាំង ដំបូលក្បឿង ឬ សង្គ័សី ។ល។ 

បន្ទុកអថេរ [Live Load] ជាប្រភេទបន្ទុកទាំងឡាយណាដែល ចល័ត ឬ រញ្ជួយ មិននៅមួយកន្លែង មានដូចជា ព្រិល កម្លាំងផ្គួបដែលបានមកពីខ្យល់ និង បម្រែបម្រួលអាកាសធាតុ មនុស្ស គ្រឿងសង្ហារឹម ទូទឹកកក ម៉ាស៊ីនបោកគក់ ។ល។

➣បម្រែបម្រួលបន្ទុកព្រិលពីចន្លោះ 0.5kN/m2  -   2kN/m2 អាស្រ័យទៅលើ អាកាសធាតុតាមតំបន់
➣បម្រែបម្រួលបន្ទុកខ្យល់ពីចន្លោះ 0.75kN/m2  -   1.5kN/m2 អាស្រ័យទៅនឹង ល្បឿនរបស់ខ្យល់។ ហើយសម្ពាធខ្យល់ នៃគ្រឿងបង្គុំ តាងដោយ F ត្រូវបានគណនាតាមរូបមន្តដូចតទៅ៖

F = 0.00064.Cs.V2     

ល្បឿនខ្យល់ m/s
Cs មេគុណអាស្រ័យលើរូបរាងរបស់អគារ មានតម្លៃចន្លោះពី  1.2  -  1.3 

ក.១-តារាងតម្លៃបន្ទុកអថេរ [Design Live Loads Table] kPa = kN/m2

OCCUPANCY CONTENT DESIGN LL
Assembly hall Fixed seats 2.9
Movable seats 4.8
Hospital Operating rooms 2.9
Private rooms 1.9
Hotel Guest rooms 1.9
Public rooms 4.8
Balconies 4.8
Housing Private house and apartments 1.9
Public rooms 4.8
Institution Classrooms 1.9
Corridors 4.8
Library Reading rooms 2.9
Stack rooms 7.2
Office building Offices 2.4
Lobbies 4.8
Stair 4.8
Storage warehousesLight 4.8
Heavy 12.0
Yard and terraces 4.8


ក.២-តារាងដង់ស៊ីតេ [Density of Material Table] kg/m3

MATERIAL SPECIFIC GRAVITY DENSITY
BUILDING MATERIAL
-Brick 1.8 - 2.0 1924
-Cement, Portland, loose - 1443
-Cement, Portland, set 2.7 - 3.2 2933
-Earth, dry, packed - 1523
-Sand or gravel, dry, packed- 1600 - 1924
-Sand or gravel, wet - 1892 - 1924
LIQUIDS
-Oils 0.9 - 0.94 930
-Water (at 4 degree celsius) 1 1000
-Ice 0.88 - 0.92 898
METAL AND MINERAL
-Aluminum 2.55 - 2.75 2645
-Copper 9.0 8913
-Iron 7.2 7214
-Lead 11.38 11380
-Steel, rolled 7.85 7855
-Limestone or marble 2.5 - 2.8 2645
-Sandstone 2.2 - 2.5 2356
-Shale or slate 2.7 - 2.9 2805
-Normal weight concrete
-Plain 2.2 - 2.4 2324
-Reinforced or prestressed 2.3 - 2.5 2405


ខ. បែបបទនៃការប្រមូលបន្ទុក
ដើម្បីអាចអោយយើងគណនារកមុខកាត់សសៃដែកក្នុងគ្រឿងបង្គុំបេតុងអាមេ ជាជំហានដំបូង យើងចាំបាច់ប្រមូលបន្ទុកទាំងអស់ដែលមានអំពើមកលើគ្រឿងបង្គុំបេតុងអាមេទាំងនោះជាមុនសិន។ ចំណែកឯការប្រមូលបន្ទុកត្រូវបានអនុវត្តពីលើ ចុះក្រោម ដែលមានដូចជា ការប្រមូលបន្ទុករបស់ដំបូល បន្ទុករបស់កម្រាលខណ្ឌ បន្ទុករបស់ធ្នឹម បន្ទុករបស់សសរ និង ចុងក្រោយ បន្ទុករបស់គ្រឹះ។ 

បន្ទុកដែលត្រូវប្រមូលរួមមាន៖
  1. បន្ទុកពង្រាយលើផ្ទៃរាបស្មើ [Surface Loads]  kN/mជាប្រភេទមានអំពើមកលើផ្ទៃកម្រាលខណ្ឌ ឬ ដំបូល។ បន្ទុកទាំងនេះរួមបញ្ចូលទាំង ទម្ងន់ផ្ទាល់ខ្លួន Self-weight, បន្ទុកអថេ រLive Loads និង បន្ទុកថេរ Dead Loads។
  2. បន្ទុកពង្រាយលើរបា [Bar Loads]  kN/m ជាប្រភេទមានអំពើមកលើធ្នឹម។ បន្ទុកទាំងនេះរួមមានទម្ងន់ផ្ទាល់ខ្លួនSelf-weight, ទម្ងន់របស់កម្រាលខណ្ឌដែលត្រូវបែបចែកតាមច្បាប់នៃស្នាមប្រេះ ៤៥ ដឺក្រ សម្រាប់កម្រាលខណ្ឌTwo-way Slab ឬ សម្រាប់កម្រាលខណ្ឌOne-way Slab, បន្ទុកជញ្ជាំង Wall-weight។ រូបរាងរបស់បន្ទុកប្រភេទនេះមានរាងជា ចតុកោណកែង Rectangular Shape, ចតុកោណព្នាយ Trapezoid Shape, និង ត្រីកោណ Triangular Shape។
  3. បន្ទុកចំណុច [Nodal Loads]  kN ជាប្រភេទមានអំពើមកលើសសរ និង ជើងតាង។ 

ខ.១. លំហាត់គណនា [ការប្រមូលបន្ទុក]
ឧទាហរណ៍ ០១ ៖ យើងមានផ្ទះមួយកន្លែង មានកំពស់១ជាន់ ៤ម ទំហំ ៨ម x ១២ម។ កំណត់រក៖
  1. បន្ទុកទាំងអស់ ដែលមានអំពើមកលើកម្រាលខណ្ឌ S
  2. បន្ទុកទាំងអស់ដែលមានអំពើមកលើធ្នឹម B1 និង B2
  3. បន្ទុកទាំងអស់ដែលមានអំពើមកលើសសរ C
ចុចទីនេះ ដើម្បីបន្តទៅកាន់ ដំណោះស្រាយ...

Popular posts from this blog

វិស្វករការដ្ឋាន |Site Engineer-Building