វិស្វករការដ្ឋាន |Site Engineer-Building
នៅក្នុងការងារសាងសង់សំណង់តូចក្តីឬធំក្តី ចាំបាច់ត្រូវមានអ្នកបច្ចេកទេសខាងកិច្ចការងារសាងសង់ ឯម្ចាស់សំណង់មានតួនាទីប្រើប្រាស់ដើមទុនដើម្បីសំរេចបានទិសដៅដាក់ចេញក្នុងរយះពេលខ្លី ឬ វែងណាមួយ។ ក្នុងចំណោមតួនាទីជាច្រើនក្នុងដំណើរការការងារសាងសង់ទាំងនោះ មានតួនាទីមួយគឺជា វិស្វករការដ្ឋាន Site Engineer។ វិស្វករការដ្ឋាន គឺជាបុគ្គលដែលមានតួនាទីគ្រប់គ្រងមួយផ្នែកនៃការងារសាងសង់សំណង់ទាំងមូល ដូចជា ផ្តល់ដំបូន្មានខាងបច្ចេកទេស ផ្តល់ការណែនាំនិងគ្រប់គ្រងដំណើរការងារសាងសង់ និង ធានាបានថាការងារសាងសង់ត្រូវបានបំពេញគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលាដែលបានកំណត់ នៅក្នុងកាលវិភាគរបស់គម្រោង រួមទាំងត្រឹមត្រូវតាមខ្ទង់ថវិការចំណាយ។ល។
នៅក្នុងទិសដៅដើម្បីសម្រេចបាននូវតួនាទីជាឯកទេសវិស្វករសំណង់ គឺប្រៀបបានទៅនឹងការហ្វឹកហាត់ដ៏ស្វាត់ស្វាញជាមួយនឹងការងារសាងសង់ ស្រលាញ់ការងារ និង អត់ធ្មត់ខ្ពស់ជាទីបំផុត!
នៅក្នុងប្រទេសកម្ពុជាយើង ដើម្បីអាចអោយបុគ្គលម្នាក់មានសមត្ថភាពបំពេញតួនាទីជា វិស្វករការដ្ឋាន Site Engineer បានលុះត្រាតែអ្នកនោះបានបំពេញបានតាមលក្ខខណ្ឌ័មួយចំនួនដូចខាងក្រោម៖
មានគ្រប់ចំណុចខាងលើ យើងអាចក្លាយជាវិស្វករការដ្ឋានបានហើយ នៅក្នុងវិស័យសំណង់។ បន្ថែមពីនេះទៀត ពាក់ពន្ធ័នឹងប្រភេទសំណង់ ប្រសិនបើយើងមានទំនោរ ឬ ស្រលាញ់ខាងការងារសាងសង់អគារ យើងត្រូវមានបទពិសោធន៍ហាត់ការ ខាងការងារសាងសង់អគារ ក្រៅពីនោះមានប្រភេទសំណង់ ផ្លូវថ្នល់ ប្រពន្ធ័ធារាសាស្ត្រ រោងចក្រផលិតតូចធំ។ល។ ដំណាក់កាលបញ្ចប់ការសិក្សារយះពេល ៤ឆ្នាំកន្លះទៅ ៥ឆ្នាំ ពេលត្រូវបំពេញសារណា នៅក្នុងកម្មវិធីសិក្សា មានជម្រើសសម្រាប់អោយយើងជ្រើស សាស្ត្រាចារ្យនឹងតម្រូវអោយយើងជ្រើសរើសយកប្រភេទសំណង់ដែលយើងមានទំនោរ និង ចំណេះជំនាញលើ។
ចុចទីនេះ ដើម្បីចូលមើលឯកសារ ពាក់ពន្ធ័ដែលវិស្វករការដ្ឋានត្រូវស្វែងយល់ និង ត្រូវប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ....
តួនាទី និង ការងាររបស់វិស្វករការដ្ឋានត្រូវបំពេញរួមមាន៖
ពីក្រុមការងារ AskMe-CivilEngineer សូមជូនពរលោកអ្នកសម្រេចបានជោគជ័យនូវគ្រប់កិច្ចការទាំងអស់!
🔽បន្តប្រធានបទផ្សេងទៀត
នៅក្នុងទិសដៅដើម្បីសម្រេចបាននូវតួនាទីជាឯកទេសវិស្វករសំណង់ គឺប្រៀបបានទៅនឹងការហ្វឹកហាត់ដ៏ស្វាត់ស្វាញជាមួយនឹងការងារសាងសង់ ស្រលាញ់ការងារ និង អត់ធ្មត់ខ្ពស់ជាទីបំផុត!
នៅក្នុងប្រទេសកម្ពុជាយើង ដើម្បីអាចអោយបុគ្គលម្នាក់មានសមត្ថភាពបំពេញតួនាទីជា វិស្វករការដ្ឋាន Site Engineer បានលុះត្រាតែអ្នកនោះបានបំពេញបានតាមលក្ខខណ្ឌ័មួយចំនួនដូចខាងក្រោម៖
- គឺជានិស្សិតដែលបានបញ្ចប់បរិញ្ញាបត្រផ្នែក វិស្វកម្មសំណង់ស៊ីវិល ក្នុងរយះពេល ៤ឆ្នាំកន្លះ ទៅ ៥ឆ្នាំ អាស្រ័យទៅនឹងកម្មវិធីបង្រៀនរបស់សាលា
- គឺជាមនុស្សម្នាក់ដែលបានបំពេញបេសកម្មចុះហាត់ការងារយ៉ាងតិចណាស់ រយះពេលកន្លះឆ្នាំ នៅក្នុងកិច្ចការងារសាង់សង់ ក្នុងការដ្ឋានតូចធំ ហើយទទួលបានចំណេះដឹងយ៉ាងទូលំទូលាយ ពាក់ពន្ធ័ទៅនឹងបច្ចេកទេសការងារសាងសង់ ក្នុងការអនុវត្តផ្ទាល់ និង ជាក់ស្តែង។ ក្នុងកំឡុងពេលសិក្សា និស្សិតត្រូវឆ្លៀតយកពេលណាមួយក្នុងមួយថ្ងៃៗបន្ទាប់ពីការសិក្សា ដើម្បីធ្វើការចុះហាត់ការ នៅក្នុងការដ្ឋានសាងសង់ណាមួយ ឬ ច្រើននៅក្នុងតំបន់ដែលកំពុងតែធ្វើការសិក្សា
- គឺជាអ្នកដែលមានសម្ថភាព អានប្លង់សំណង់ ដែលត្រូវបានសម្រេចចេញអោយប្រើប្រាស់នៅការដ្ឋានដោយក្រុមវិស្វករគណនាគ្រឿងបង្គុំ និង ក្រុមវិស្វករគូប្លង់ មានដូចជា ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងបង្គុំ ប្លង់ទឹកភ្លើង ។ល។ នៅក្នុងកិច្ចការងារអានប្លង់នៅសម័យបច្ចេកវិទ្យាទំនើបនេះ វិស្វករសំណង់ត្រូវមានចំណេះដឹងក្នុងការប្រតិបត្តិការកម្មវិធីគូសប្លង់នៅក្នុងកុំព្យូទ័រ គឺកម្មវិធី Autodesk AutoCAD, ឬ Autodesk AutoCAD Structural Detailing ។ល។
- គឺជាបុគ្គលដែលមានចំណេះដឹងខាងភាសាអង់គ្លេសសម្រាប់បច្ចេកទេសសំណង់។ ចំពោះភាសាអង់គ្លេសគឺជាភាសាអន្តរជាតិ ដែលត្រូវបានមនុស្សទូទាំងពិភពលោកយកមកប្រើប្រាស់លើគ្រប់វិស័យ ដូច្នេះក្នុងនាមជាវិស្វករឆ្នើមម្នាក់ យើងត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងហោចណាស់អាចយល់ពីពាក្យបច្ចេកទេសសំណង់ ឬ អាចធ្វើការទំនាក់ទំនងជាមួយភាគីម្ចាស់គម្រោងដែលភាគច្រើនពួកគេមកពីក្រៅប្រទេស ចូលមកវិនិយោគលើវិស័យផ្សេងៗដែលតម្រូវ និង ទាមទារអោយពួកគេត្រូវតែសាងសង់សំណង់រឹងម៉ាំដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាយើង
- គឺជាបុគ្គលម្នាក់ដែលមានក្រមសីលធម៌ និង វិជ្ជាជីវៈខ្អស់ មានទំនួលខុសត្រូវជាមួយនឹងការងារដែលជាតួនាទីរបស់ខ្លួន មានភាពរហាស់រហួន ឈ្លាសវៃក្នុងការគ្រប់គ្រងដំណើរការការងារសាងសង់បន្ទាប់ពី ប្រធានការដ្ឋាន។
ចុចទីនេះ ដើម្បីចូលមើលឯកសារ ពាក់ពន្ធ័ដែលវិស្វករការដ្ឋានត្រូវស្វែងយល់ និង ត្រូវប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ....
តួនាទី និង ការងាររបស់វិស្វករការដ្ឋានត្រូវបំពេញរួមមាន៖
- គ្រប់គ្រងផ្នែកមួយចំនួននៃគម្រោងសាងសង់ នៅការដ្ឋានសាងសង់
- ធ្វើការស្ទង់មតិ ឬ វាយតម្លៃការងារសាងសង់
- រៀបចំដំណើរការការដ្ឋានសាងសង់ ការងារផ្គត់ផ្គង់សម្ភារៈសំណង់អោយមានគ្រប់គ្រាន់ [ជាទូទៅនៅការដ្ឋានសាងសង់ធំៗ យើងមានបុគ្គលិកម្នាក់ផ្សេងត្រូវកាន់កាប់ការងារគ្រប់គ្រងសម្ភារៈសំណង់ ផ្គត់ផ្គង់ និង មើលថែរក្សាទទួលខុសត្រូវលើឃ្លាំងផ្ទុកសម្ភារៈ ដើម្បីអាធានាបាននូវសុវត្ថិភាព មិនអោយមានការបាត់បង់សម្ភារៈ ឬ ខូចខាតក្នុងអំឡុងពេលអនុវត្តការងារ]
- ពិនិត្យមើលបច្ចេកទេស ធានាគ្រឿងបង្គុំសំណង់ និង រចនាម៉ូត ត្រូវបានអនុវត្តទៅតាមប្លង់ព្រមទាំងសេចក្តីបញ្ជាក់ផ្លូវការដែលមានចារនៅក្នុងក្របមុខនៃប្លង់ដាច់ខាត។ ប្រសិនបើមានបញ្ហាណាមួយកើតឡើងពាក់ពន្ធ័នឹងទីតាំងជាក់ស្តែងមិនអាចអោយធ្វើការសាងសង់ដូចនៅក្នុងប្លង់បាន ត្រូវរាយការណ៍មកប្រធានការដ្ឋាន ឬ ប្រធានគម្រោង ដើម្បីស្នើរសុំធ្វើការកែប្រែប្លង់ទៅតាមទីតាំង និងស្ថានភាពជាក់ស្តែងប្រកបដោយបច្ចេកទេស និង សុវត្ថិភាពសំណង់ ពីក្រុមវិស្វករគណនា និង គូសប្លង់
- ពិភាក្សា សុំពិគ្រោះយោបល់ ជាមួយប្រធានការដ្ឋាន ឬ ប្រធានគម្រោង ក្នុងកិច្ចការចាត់ចែងកម្លាំងសាងសង់ និង ក្រុមបច្ចេកទេសសាងសង់។ ពាក់ពន្ធ័ជាមួយបញ្ហាផ្សេងៗដែលកើតមានដោយមិនបានគ្រោងទុក ដូចជា ឧប្ប ត្តិ ហេតុ គ្រោះធម្មជាតិ ភ្លៀងខ្យល់ព្យុះ ទឹកជំនន់ គ្រោះថ្នាក់ការងារ ចាំបាច់ត្រូវមានវីធីដំណោះស្រាយជាមុន ធ្វើកំណត់ត្រាទុក និង ត្រូវសុំការពិភាក្សារកដំណោះស្រាយជាមួយប្រធានការដ្ឋាន ឬ ប្រធានគម្រោង
- រៀបចំបំពេញរបាយការណ៍ការងារសាងសង់ផ្ញើរទៅកាន់ប្រធានការដ្ឋាន និង ប្រធានគម្រោង
- បញ្ជារទិញសម្ភារៈសំណង់ពីប្រធានក្រុមអង្កេតបរិមាណ Quantity Surveyor និង ពិភាក្សាជ្រើសរើសគុណភាព និង តម្លៃសម្ភារៈដែលត្រូវយកមកប្រើប្រាស់។
ពីក្រុមការងារ AskMe-CivilEngineer សូមជូនពរលោកអ្នកសម្រេចបានជោគជ័យនូវគ្រប់កិច្ចការទាំងអស់!
🔽បន្តប្រធានបទផ្សេងទៀត