Posts

Featured Post

ការប្រមូលបន្ទុក |Gathering Loads

Image
" បន្ទុក " គឺជាកម្លាំងទាំងឡាយណាដែលអនុវត្តមកលើរចនាសម្ពន្ធ័ដែលផ្តល់នូវសមាមាត្រមុខកាត់របស់វា [Reinforced Concrete DESIGN, Translated by Lecture Teng Chhay ] ។ ក. ចំណាត់ថ្នាក់របស់បន្ទុក បន្ទុកនៅក្នុងការគណនាគ្រឿងបង្គុំត្រូវបានបែងចែកជា ២ ដូចខាងក្រោម៖ បន្ទុកថេរ   [Dead Load]   រួមមាន ទម្ងន់ផ្ទាល់ខ្លួនរបស់រចនាសម្ពន័្ធ និង ទម្ងន់សម្ភារៈផ្សេងៗដែលត្រូវបានសាងសង់ជាប់ជាមួយនឹងគ្រឿងបង្គុំ មានដូចជា ការ៉ូ ពិដាន ជញ្ជាំង ដំបូលក្បឿង ឬ សង្គ័សី ។ល។  បន្ទុកអថេរ   [Live Load] ជាប្រភេទបន្ទុកទាំងឡាយណាដែល ចល័ត ឬ រញ្ជួយ មិននៅមួយកន្លែង មានដូចជា ព្រិល កម្លាំងផ្គួបដែលបានមកពីខ្យល់ និង បម្រែបម្រួលអាកាសធាតុ មនុស្ស គ្រឿងសង្ហារឹម ទូទឹកកក ម៉ាស៊ីនបោកគក់ ។ល។ ➣បម្រែបម្រួលបន្ទុកព្រិលពីចន្លោះ  0.5kN/m 2   -    2kN/m 2   អាស្រ័យទៅលើ អាកាសធាតុតាមតំបន់ ➣បម្រែបម្រួលបន្ទុកខ្យល់ពីចន្លោះ  0.75kN/m 2   -    1.5kN/m 2   អាស្រ័យទៅនឹង ល្បឿនរបស់ខ្យល់។ ហើយសម្ពាធខ្យល់ នៃគ្រឿងបង្គុំ តាងដោយ F ត្រូវបានគណនាតាមរូបមន្តដូចតទៅ៖ F = 0.00064.C s...

វិស្វករការដ្ឋាន |Site Engineer-Building

Image
នៅក្នុងការងារសាងសង់សំណង់តូចក្តីឬធំក្តី ចាំបាច់ត្រូវមានអ្នកបច្ចេកទេសខាងកិច្ចការងារសាងសង់ ឯម្ចាស់សំណង់មានតួនាទីប្រើប្រាស់ដើមទុនដើម្បីសំរេចបានទិសដៅដាក់ចេញក្នុងរយះពេលខ្លី ឬ វែងណាមួយ។ ក្នុងចំណោមតួនាទីជាច្រើនក្នុងដំណើរការការងារសាងសង់ទាំងនោះ មានតួនាទីមួយគឺជា វិស្វករការដ្ឋាន Site Engineer។ វិស្វករការដ្ឋាន   គឺជាបុគ្គលដែលមានតួនាទីគ្រប់គ្រងមួយផ្នែកនៃការងារសាងសង់សំណង់ទាំងមូល ដូចជា ផ្តល់ដំបូន្មានខាងបច្ចេកទេស ផ្តល់ការណែនាំនិងគ្រប់គ្រងដំណើរការងារសាងសង់ និង ធានាបានថាការងារសាងសង់ត្រូវបានបំពេញគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលាដែលបានកំណត់ នៅក្នុងកាលវិភាគរបស់គម្រោង រួមទាំងត្រឹមត្រូវតាមខ្ទង់ថវិការចំណាយ។ល។ នៅក្នុងទិសដៅដើម្បីសម្រេចបាននូវតួនាទីជាឯកទេសវិស្វករសំណង់ គឺប្រៀបបានទៅនឹងការហ្វឹកហាត់ដ៏ស្វាត់ស្វាញជាមួយនឹងការងារសាងសង់ ស្រលាញ់ការងារ និង អត់ធ្មត់ខ្ពស់ជាទីបំផុត!  នៅក្នុងប្រទេសកម្ពុជាយើង ដើម្បីអាចអោយបុគ្គលម្នាក់មានសមត្ថភាពបំពេញតួនាទីជា វិស្វករការដ្ឋាន Site Engineer បានលុះត្រាតែអ្នកនោះបានបំពេញបានតាមលក្ខខណ្ឌ័មួយចំនួនដូចខាងក្រោម៖ គឺជានិស្សិតដែលបានបញ្ចប់បរិញ្ញាបត្រផ្នែក វិស្វកម្មសំណង់ស៊ីវិល ក្នុងរយះពេ...